khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញចុះជួប និងឈ្វេងយល់ អំពីសភាពការណ៍ថ្មីៗជាមួយរដ្ឋបាលខេត្តស្វាយរៀង
     
    ចែករំលែក ៖

    ក្នុងនោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥នេះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

    នាឱកាសនោះ លោកជំទាវប្រធានក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចុះជួបនាពេលនេះ គឺដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពី សភាពការណ៍ដែលកើតមាននៅតាមសមរភូមិព្រំដែនប្រទេសកម្ពុជា-ថៃ តើក្នុងខេត្តស្វាយរៀង មានកងទ័ពពលី និងរបួស ព្រមទាំងកំពុងឈរជើងក្នុងសមរភូមិព្រំដែនប្រទេសកម្ពុជា-ថៃមានប៉ុន្មាននាក់ និងគ្រួសារបងប្អូនកងទ័ពនៅក្នុងខេត្ត និងតាមតំបន់ភៀសសឹកមានប៉ុន្មានគ្រួសារ។ ទន្ទឹមនឹងនេះ ពលករដែលត្រឡប់ពីប្រទេសថៃវិញមានប៉ុន្មាននាក់ ហើយខេត្តបានចាត់វិធានការណ៍យ៉ាងដូចម្តេចសម្រាប់ពលករវិលត្រឡប់ពីថៃវិញ ដោយខេត្តមានគោលការណ៍យ៉ាងណាក្នុងការដោះស្រាយចំពោះបញ្ហាកងទ័ព គ្រួសារកងទ័ព និងពលករចំណាកស្រុកមកពីប្រទេសថៃ ក៏ស្វែងយល់នូវបញ្ហាប្រឈមផ្សេងទៀតដែលអាជ្ញាធរខេត្តស្វាយរៀងជួបផលវិបាកក្នុងការអនុវត្តការងារ ដើម្បីពិភាក្សារួមគ្នារិះរកវិធីដោះស្រាយ តាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង។

    បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លោកជំទាវប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ របស់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីថៃ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ