khmer eng
  • លោកជំទាវ មាន សំអាន ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែងឈ្វេងយល់ អំពីសភាពការណ៍ថ្មីៗពាក់ព័ន្ធនៅតាមព្រំដែនកម្ពុជា-ថៃ
     
    ចែករំលែក ៖

    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។

    ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចុះជួបនាពេលនេះ គឺដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពី សភាពការណ៍ដែលកើតមាននៅតាមសមរភូមិព្រំដែនកម្ពុជា-ថៃ តើក្នុងខេត្តព្រៃវែង មានកងទ័ពពលី និងរបួស ព្រមទាំងកំពុងឈរជើងក្នុងសមរភូមិព្រំដែនប្រទេសកម្ពុជា-ថៃមានប៉ុន្មាននាក់? និងគ្រួសារបងប្អូនកងទ័ពនៅក្នុងខេត្ត និងតាមតំបន់ភៀសសឹកមានប៉ុន្មានគ្រួសារ។ ទន្ទឹមនឹងនេះ ពលករដែលត្រឡប់ពីប្រទេសថៃវិញមានប៉ុន្មាននាក់ ហើយខេត្តបានចាត់វិធានការណ៍យ៉ាងដូចម្តេចសម្រាប់ពលករវិលត្រឡប់ពីថៃវិញ ដោយខេត្តមានគោលការណ៍យ៉ាងណាក្នុងការដោះស្រាយចំពោះបញ្ហាកងទ័ព គ្រួសារកងទ័ព និងពលករចំណាកស្រុកមកពីប្រទេសថៃ ក៏ស្វែងយល់នូវបញ្ហាប្រឈមផ្សេងទៀតដែលអាជ្ញាធរខេត្តស្វាយរៀងជួបផលវិបាកក្នុងការអនុវត្តការងារ ដើម្បីពិភាក្សារួមគ្នារិះរកវិធីដោះស្រាយ តាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង។

    បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លោកជំទាវប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ របស់អាជ្ញាធរខេត្តព្រៃវែងគ្រប់ជាន់ថ្នាក់…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម