khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បន្តអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជួបការលំបាកជីវភាព ចំនួន៣២៤គ្រួសារ នៅទីតាំងព្រលានយន្តហោះកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីតាំងព្រលានយន្តហោះកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជួបការលំបាក ជីវភាព ចំនួន៣២៤គ្រួសារ មកពីស្រុករលាប្អៀរ និងស្រុកបរិបូណ៌ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តគណៈកម្មាធិការប្រតិបត្តិ គណៈអនុសាខាក្រុង/ស្រុក។ ក្នុងមួយគ្រួសារទទួលបាន ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបាកាស១យួរ សាប៊ូកក់សក់ ១ដប ម្សៅសាប៊ូ ១ថង់ ឃីត១ (មុង ភួយ ក្រមា សារុង) និងថវិកា៣ម៉ឺនរៀល។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម