នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា និងក្រុមការងារបច្ចេកទេសសាងសង់អគារ អញ្ជើញអមដំណើរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសងអាគារថ្មីនៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។អគារព្រឹទ្ធសភាថ្មីនេះ មានទំហំ ៧៩m x ៤៧m កម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨០ភាគរយហើយ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន