khmer eng
  • ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំស្តីពីការប្រសិទ្ធនាមឈ្មោះបន្ទប់នៃអគារកំពុងសាងសង់
     
    ចែករំលែក ៖

    ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីនៃព្រឹទ្ធសភា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តមនាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមនាយកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំចំណុះអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា ដើម្បីពិនិត្យសម្រេចលើការប្រសិទ្ធនាមឈ្មោះបន្ទប់នៃអគារកំពុងសាងសង់ ដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រថ្មី និងជាសមិទ្ធផលដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្របពេលជាមួយគ្នានោះ អង្គប្រជុំក៏បានពិនិត្យសម្រេចលើការធ្វើបច្ចុប្បន្នភាពឈ្មោះអគារក្នុងបរិវេណវិមានព្រឹទ្ធសភា ផងដែរ។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម