khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមពិធីបង្សុកូល និងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណគីរីជើងឆ្នុក ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយសម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដើម្បីប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនព្រមទាំងញាតិការ៧សន្តាន ដែលបានបែកកាយរំលាយខន្ធធ្វើមរណកាល កន្លងទៅនោះ និងចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
    ក្នុងឱកាសនោះដែរ ក៏មានវត្តមានឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សា គណៈអភិបាលស្រុកបាធាយ ៕

    ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម​អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម