khmer eng
  • ឯកឧត្ដម អន ស៊ុំ និងឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ និងជួបសួរសុខទុក្ខ ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ២៥គ្រួសារ នៅវត្តកោះស្ដី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងពិធីកាន់បិណ្ឌវេនទី៧ និងជួបសួរសុខទុក្ខ ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ២៥គ្រួសារ ដែលត្រូវបានទាហានសៀមព័ទ្ធលួសបន្លាយកផ្ទះ និងដី និងបងប្អូនប្រជាពលរដ្ឋនៅតំបន់ជាប់បណ្ដោយព្រំដែនជួបការលំបាក ចំនួន១៦០គ្រួសារ។ ក្នុងពិធីនេះ ក៏មានការចូលរួមអមដំណើរផងដែរពីឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំយ៉ាងច្រើនកុះករ ស្ថិតនៅវត្តកោះស្ដី (ហៅវត្តយាងដង្គំ) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម