khmer eng
  • ឯកឧត្តម គិន ណែត ចូលរួមកាន់បិណ្ឌ វេនទី៩ នៅវត្តកោះអណ្តែត ក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ រួមជាមួយ លោកជំទាវ នូ សុវណ្ណនី សមាជិការដ្ឋសភា និងឯកឧត្តម ទឹម សុន ព្រមទាំងក្រុមគ្រួសារ បានអមដំណើរ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩រដ្ឋសភា អញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តកោះអណ្តែត ស្ថិតក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគេនព្រះសង្ឃ ព្រមទាំងរាប់បាត្របង្សុកូលទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល និងកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតាជីដូនជីតា ញាតកាទាំង៧សន្តាន និងវីរកងទ័ពកម្ពុជាដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់យើង ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីមន្ត្រីរាជការស្រុក អាជ្ញាធរមូលដ្ឋានឃុំ ភូមិ លោកគ្រូ អ្នកគ្រូ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ផងដែរ។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម