នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា រួមជាមួយសមាជិកគណៈកម្មការ បានរៀបចំពិធីសំណេះសំណាល និងជូនពរ ដល់មន្ត្រីជំនួការគណៈកម្មការ មន្ត្រីជំនួយការផ្ទាល់ និងអ្នកបើកបរ របស់សមាជិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ ក្នុងឱកាសនោះឯកឧត្តមប្រធានបានជូនពរ ដល់ឯកឧត្តមសមាជិកគណៈកម្មការ និងមន្ត្រីទាំងអស់ សូមធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាព ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី១ព្រឹទ្ធសភា