ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកថ្មបាំង និងក្រុមប្រឹក្សាឃុំឬស្សីជ្រុំ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានជម្រាបជូនអំពីលទ្ធផលសមាជរដ្ឋសភានិងព្រឹទ្ធសភា និងសកម្មភាពរបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ ព្រមសភាពការណ៍ជម្លោះព្រំដែនជាមួយថៃ។
ពិធីសំណេះសំណាលខាងលើនេះ ប្រព្រឹត្តទៅនៅសាលាស្រុកថ្មបាំង នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា