khmer eng
  • ឯកឧត្តមបណ្ឌិត រ័ត្ន ហុក បានអញ្ជើញនាំយកសារលិខិតរំលែកមរណទុក្ខ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជូនចំពោះ លោកជំទាវ គាត កុលណី
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃអាទិត្យ ១៣កើត ខែអសុ្សជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត រ័ត្ន ហុក នាយករងខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកសារលិខិតរំលែកមរណទុក្ខ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជូនចំពោះ លោកជំទាវ គាត កុលណី និងបានអញ្ជេីញដឹកនាំគណៈប្រតិភូ សមាជិកខុទ្ទកាល័យគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតក្នុងបូរីហ្គ្រេនភ្ណំពេញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម