នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានមានប្រសាសន៍រំឮកដល់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាថា យើងមានថ្ងៃនេះក៏ដោយសារប្រទេសយើងមានសន្តិភាព ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូប អ្វីដែរយើងត្រូវធ្វើនៅពេលនេះ គឺជឿជាក់លើប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តចបវរធិបតីនាយករដ្ឋមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារជាតិមាតុភូមិក្រោមម្លប់សន្តិភាព។ សូមបងប្អូនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់យើងបានឡើយ។
នាឱកាសនោះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់លោកគ្រូ អ្នកគ្រូសរុបចំនន២២នាក់ ដោយចំនួន១១នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម១០ម៉ឺនរៀល និងគ្រូបណ្តែតចំនួន១១នាក់ទៀត ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនរៀល សរុបទាំងអស់ចំនួន ២,៧៥០,០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាមុីន