khmer eng
  • លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមជូនដំណើរសិស្ស-និស្សិត ទៅបន្តការសិក្សានៅប្រទេសម៉ាឡេសុី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធាននៃសមាគមអភិវឌ្ឍនារីអ៉ិស្លាមកម្ពុជា រួមជាមួយលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍនារីអ៉ិស្លាមកម្ពុជា បានអញ្ជើញចូលរួមជូនដំណើរសិស្ស-និស្សិត ដែលបានជាប់អាហារូបករណ៍តាមរយៈ សមាគមអភិវឌ្ឍន៍នារីអ៉ិស្លាមកម្ពុជា ទៅបន្តការសិក្សានៅប្រទេសម៉ាឡេសុីចំនួន៤រូប នៅសាកលវិទ្យាល័យ Albukhary International University ដែលក្នុងនោះថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រចំនួន២រូប និងបរិញ្ញាបត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ចំនួន២រូប។​
    ក្នុងឱកាសនោះលោកជំទាវ ម៉ាណ ណាវី ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ចំនួន ៤០០,០០០រៀល(100$) ផងដែរ។

    ប្រភព៖ ក្រុមជំនួយ​ការលោកជំទាវ ម៉ាណ ណាវី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម