khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ វត្តមានរបស់សមាជិកព្រឹទ្ធសភា ចុះជួយសម្រាលទុក្ខលំបាកជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានអត្ថន័យ និងចាំបាច់
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំប្រចាំខែ និងបូកសរុបលទ្ធផលការងារចន្លោះសម័យប្រជុំលើកទី៣ និងទី៤ ជាមួយគណៈកម្មការទាំង១០ និងភូមិភាគទាំង៨ របស់ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះ សមាជិកព្រឹទ្ធសភា ដែលបានបំពេញមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែនបានល្អ ក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ។

    ក្នុងស្ថានភាពដែលកម្ពុជារងការឈ្លានពានពីក្រុមយោធាថៃ សមាជិកព្រឹទ្ធសភា បានបង្វែរអាទិភាពឆ្ពោះទៅតំបន់ព្រំដែនដែលមានជម្លោះ ដើម្បីគាំទ្រកងកម្លាំងជួរមុខ និងជនភៀសសឹក តាមរយៈការផ្គត់ផ្គង់ អាហារ   សម្លៀកបំពាក់ ថ្នាំពេទ្យ និងសម្ភារៈសម្រាប់ការកសាងជម្រក ជាដើម។ ជាមួយគ្នានេះដែរ ក៏មានការប្រឹង ប្រែង ស្វែងរកការងារសម្រាប់ពលករត្រឡប់ពីប្រទេសថៃវិញផងដែរ។ រីឯការអនុវត្តផែនការរបស់ភូមិភាគ និងគណៈកម្មការ ក៏បានប្រតិបត្តិរហូតចប់តាមការគ្រោងទុក ទោះបីជាមានការកែសម្រួលមួយចំនួនក៏ដោយ។

    ឯកឧត្តមបណ្ឌិត បានលើកឡើងថា ការឈ្លានពានរបស់ថៃ នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ តាមរយៈសាមគ្គីភាពផ្ទៃក្នុង និងការគាំទ្រផលិតផលខ្មែរ ដូច្នេះ ខ្មែរយើងត្រូវយកឱកាសនេះ បន្តកសាងស្មារតីស្រឡាញ់ជាតិខ្មែរ និងស្រឡាញ់ផលិតផលខ្មែរ ពិសេសការផលិតទំនិញក្នុងស្រុកឱ្យបានច្រើន។

    សម្រាប់ទិសដៅការងារខាងមុខ គឺធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានការដោះលែងវីរយុទ្ធជនខ្មែរ ដែលត្រូវបានទាហានថៃចាប់ ក្រោយបទឈប់បាញ់ និងធ្វើយ៉ាងណាឱ្យព្រំដែនកម្ពុជា-ថៃវិលត្រឡប់ទៅរកប្រក្រតីភាព និងការស្តារសេដ្ឋកិច្ចព្រំដែនឡើងវិញ។

    ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានស្នើគណៈកម្មការទាំង១០ ដែលបានទទួលសំណូមពរ និងបញ្ហាប្រឈមពីមូលដ្ឋានកន្លងមកនេះ ត្រូវរៀបចំបញ្ហា ឬករណីអាទិភាពបន្ទាន់បំផុត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍កម្រិតខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា ទៅកាន់រដ្ឋាភិបាល។

    ខ្លឹមសារ​៖ ខុទ្ទកាល័យ​ឯកឧត្ដម​អនុប្រធាន​ទី២ព្រឹទ្ធសភា​
    រូបភាព៖ នាយកដ្ឋាន​ព័ត៌មាន​

    H.E. Dr. Thun Vathana: The presence of Senators to help alleviate the suffering of refugees along the Cambodian-Thai border is both meaningful and necessary.

    On the afternoon of October 6, 2025, during the monthly meeting to summarize the outcomes of the work between the 3rd and 4th sessions with the 10 committees and 8 regions of the Senate, His Excellency Dr. Thun Vathana, Second Vice President of the Senate, expressed high appreciation for the Senators who effectively and flexibly fulfilled their duties amid the Khmer-Thai border conflict.

    In light of the Thai military’s invasion of Cambodia, Senators prioritized support for the border areas in conflict, assisting frontline forces and refugees by providing food, clothing, medicine, and materials for shelter construction. Concurrently, efforts were made to find jobs for workers returning from Thailand. Although some adjustments were necessary, the implementation of regional and committee plans proceeded as intended.

    H.E. Dr. Thun Vathana remarked that the Thai invasion would strengthen Cambodia through internal unity and support for Cambodian products. He encouraged Cambodians to seize this opportunity to foster a sense of national pride and to produce more local goods.

    Looking ahead, we will involve collaboration with the government and relevant institutions to secure the release of Cambodian heroes captured by Thai soldiers following the ceasefire and to restore normalcy along the Cambodian-Thai border, along with revitalizing the border economy.

    Finally, H.E. Dr. Thun Vathana proposed that the 10 committees, which have received requests and challenges from grassroots communities, prepare a list of the most urgent priority issues or cases that require high-level intervention from the Senate leadership to the government.

    Content: Office of the Second Vice President of the Senate
    Photo: Information Department


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ