នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកព្រៃកប្បាស ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទេ្ទសA ចំនួន៣៦នាក់ និងលោកនាយកវិទ្យាល័យទាំង៨សាលា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកព្រៃកប្បាសផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានឧបត្ថម្ភដល់វិទ្យាល័យទាំង៨ ក្នុង១វិទ្យាល័យមាន លិខិតសរសើរ ថវិកាចំនួន១៥ម៉ឺនរៀល សៀវភៅសរសេរ២០ក្បាល ប៊ិច២០ដើម និងសិស្សជ័យលាភីនិទ្ទេសA ចំនួន៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១២ម៉ឺនរៀល សៀវភៅសរសេរ៥ក្បាល និងប៊ិច៥ដើម ដែលគិតសរុបថវិកាចំនួន ៥,៥២០,០០០រៀល សៀវភៅសរសេរ៣៤០ក្បាល និងប៊ិច៣៤០ដើម។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥