សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា គោរពជូនឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវជាឧត្តមភរិយារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៦ព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជរាពាធ