គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២គឺ៖
១-ពិនិត្យ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។
២-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន