khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់នៅក្រុមហ៊ុន អេអាយ ហ្វាម រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន អេអាយ ហ្វាម (AI FARM ROBOTICS) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ក្នុងឱកាសនេះ លោកជំទាវ  ហេង ស្រីស​ អគ្គនាយិកាក្រុមហ៊ុន អេអាយ ហ្វាម បានបានស្វាគមន៍​ និងជម្រាបជូនគណៈប្រតិភូដូចតទៅ៖​ AI FARM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ហើយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងបង្អស់របស់កម្ពុជាដែលផ្តោតលើ គ្រឿងយន្តរ៉ូបូត បញ្ញាសិប្បនិម្មិត (AI-based robotics) និងស្វ័យប្រវត្តិកម្ម (automation) និងបច្ចេកវិទ្យាដ្រូន ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យក្លាយជា ប្រទេសដែលពឹងផ្អែកលើបច្ចេកវិទ្យានាំមុខគេមួយក្នុងតំបន់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

    ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយដ៏ទូលំទូលាយដែលបែងចែកជា ៣ ផ្នែកធំៗ។ ទី១ ផ្នែកផលិតផល ក្រុមហ៊ុនបានបង្កើត និងផលិតដោយផ្ទាល់នូវ រ៉ូបូតឧស្សាហកម្ម រ៉ូបូតសេវាកម្មពាណិជ្ជកម្ម ដ្រូន (UAV) រួមទាំងការផលិត បន្ទះឈីប (Board) ដែលជាខួរក្បាលបញ្ជារដ្រូន និង ឈុតឧបករណ៍អប់រំ STEM (STEM kits)។ ទី២ ផ្នែកសេវាកម្មអាជីវកម្ម និងដំណោះស្រាយវិស្វកម្ម ក្រុមហ៊ុនផ្តល់ជូននូវការដាក់ពង្រាយ ប្រព័ន្ធរ៉ូបូតិចស្វ័យប្រវត្តិកម្ម សម្រាប់បង្កើនផលិតភាពក្នុងរោងចក្រ ដំណោះស្រាយ កសិកម្មឆ្លាតវៃ (Smart Agriculture) ដំណើរការដោយ IoT & Robotics និងការរៀបចំ ដំណោះស្រាយ IoT សម្រាប់ទីក្រុងឆ្លាតវៃ។ ទី៣ ផ្នែកអប់រំ ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតធនធានមនុស្សជំនាន់ក្រោយ តាមរយៈការផ្តល់នូវ សេវាកម្មបង្រៀន STEM ការរៀបចំមន្ទីរពិសោធន៍ STEM និង កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យា AI/Robotics។

    ក្នុងនាមជាក្រុមហ៊ុនដែលវិនិយោគស្របតាមគន្លឹះអាទិភាព «បច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា AI FARM ដើរតួនាទីជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋ និងឯកជន នៅកម្ពុជា។  ជាពិសេស ក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានចុះ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រជាច្រើន ជាមួយស្ថាប័នធំៗ ទាំងរដ្ឋ និងឯកជនជាច្រេីន។

    ខ្លឹមសារ៖ គណៈកម្មការទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម