ឯកឧត្តម សាយ បូរិន និងលោកជំទាវ អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនៅវត្តមង្គលសុវណ្ណគិរី
នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស៣ខែ ក្នុងព័ទ្ធសីមាវត្ត មង្គលសុវណ្ណគិរី(ហៅវត្តភ្នំក្រហម) ស្ថិតនៅភូមិគាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា