នារសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជេីញចូលរួមក្នុងពិធីបើកនៃកម្មវិធីតាំងពិព័រណ៍ស្តីពី «ទម្លាយភាពស្ងៀមស្ងាត់នៃអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម» នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។កម្មវិធីនេះមានគោលបំណងចង់បង្ហាញអំពីអង្គហេតុហិង្សាផ្លូវភេទនានា ក៏ដូចជាការរៀបការ ដោយបង្ខំដែលកើតឡើងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ផលវិបាក និងការពិភាក្សាអំពីដំណោះស្រាយ ដើម្បីឱ្យអ្នករស់រានមានជីវិត យុវជន និងអ្នកពាក់ព័ន្ធនានាស្វែងយល់ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃរបបខ្មែរក្រហម។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា