khmer eng
  • ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកភ្លៀងនៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុកស្វាយជ្រំ និងលោកមេឃុំឈើទាល បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកភ្លៀងនៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានផលប៉ះពាល់ដល់ស្រែវស្សារបស់ប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល ដែលមានព្រំប្រទល់ជាប់ឃុំបាធាត និងឃុំជ្រៃរបស់ខេត្តព្រៃវែង និងបានទៅពិនិត្យអាងទឹកកំពង់ជ្រៃ ជាអាងទឹករួមគ្នារវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយតាមការចុះពិនិត្យនេះអាចសន្និដ្ឋានបានថាផលប៉ះពាល់មិនមានបញ្ហាធំដុំនៅឡើយទេ។
    ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានជួយជាថវិកាចំនួន២សែនរៀល ដល់មេឃុំឈើទាល ដើម្បីដាក់លូបង្ហូរទឹកជូនប្រជាពលរដ្ឋ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម