គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញទទួលជំនួយមនុស្សធម៌លើកទី១៣ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញទទួលជំនួយមនុស្សធម៌លើកទី១៣ របស់មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលមានសម្ភារវេជ្ជសាស្ត្រ(ឧបករណ៍ផលិតអ៊ុកស៊ីសែន គ្រែពេទ្យ ម៉ាស៊ីន X-ray កៅអីសម្រាប់រុញអ្នកជំងឺ ឧបករណ៍សម្រាប់ច្រក់រៀនដើរ…) ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១លានដុល្លារអាមេរិក ស្ថិតនៅវិមានព្រឹទ្ធសភា។
ពិធីប្រគល់-ទទួលជំនួយមនុស្សធម៌នេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មកាទី១០ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សុខ សំណាង ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារសម្រសម្រួលជំនួយមនុស្សធម៌ព្រឹទ្ធសភាកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី១០ព្រឹទ្ធសភា