ឯកឧត្តម ឡាយ សំកុល ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង និងឯកឧត្តម យស សុខេមរៈ អញ្ជើញសួរសុខទុក្ខឯកឧត្តម ប៊ុន សំបូរ ដែលកំពុងសម្រាកព្យាបាលជំងឺ
នាព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចតេជោប្រធានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ប៊ុន សំបូរ ដែលបំពេញការងារនៅខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីសម្រាកនិងព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។