khmer eng
  • ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទេ្ទសA ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្អូនៗសិស្សជ័យលាភីនិទេ្ទសA ខេត្តបន្ទាយមានជ័យ ចំនួន១២៦នាក់ ព្រមទាំងនាំយកវត្ថុអនុស្សាវរីយ៍កុំព្យូទ័រជូនប្អូនៗ ដើម្បីគាំទ្រការបន្តសិក្សារបស់ប្អូនៗនៅកម្រិតឧត្តម ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅសាលប្រជុំ(ធំ) សាលាខេត្ដបន្ទាយមានជ័យ។
    នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្អូនៗបន្តបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះជំនាញ ដើម្បីចូលរួមជាចំណែកនាពេលអនាគត ក្នុងការអភិវឌ្ឍក្រុមគ្រួសារខេត្តបន្ទាយមានជ័យ និងប្រទេសជាតិ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម