khmer eng
  • លោកជំទាវ ម៉ាណ ណាវី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៃសាលាបឋមសិក្សាត្រពាំងឈូក ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៃសាលាបឋមសិក្សាត្រពាំងឈូក ស្ថិតនៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី គណៈអ៊ីមាំខេត្ត សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ ។

    ក្នុងពិធីបើកបវេសនកាលនេះ លោកជំទាវមានប្រសាសន៍ដ៏មានអត្ថន័យទៅកាន់ប្អូនៗថា ការសិក្សាពិតជាមានសារៈសំខាន់ណាស់ដែលផ្ដល់នូវចំណេះដឹង និងឱកាសថ្មីៗសម្រាប់ប្អូនៗ ចង់ជួយគ្រួសារ និងសង្គមជាតិ ខ្លួនឯងត្រូវតែរឹងមាំ និងមានចំណេះដឹងខ្ពស់ ដើម្បីអាចរកការងារដែលខ្លួនស្រលាញ់ពេញចិត្ត និងទទួលបានប្រាក់ខែខ្ពស់។

    ជាមួយគ្នានេះ​ ដើម្បីលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន ២,០៥០,០០០រៀលផងដែរ។

    ប្រភព៖ ក្រុមជំនួយការ​លោកជំទាវ ម៉ាណ ណាវី​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម