khmer eng
  • ឯកឧត្តម ឡាយ សំកុល អញ្ជើញនាំយកការចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងគោរពវិញ្ញាណក្ខន្ធសពលោក យឿង យ៉ា អនុប្រធានការិយាល័យនៃជំនួយការអគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី និងកូនប្រុសបង្កើតអាយុ៥ឆ្នាំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក យឿង យ៉ា អនុប្រធានការិយាល័យ នៃជំនួយការអគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ និងកុមារា យិន ធនិន ត្រូវជាកូនប្រុសបង្កើត ក្នុងជន្មាយុ ៥ឆ្នាំ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១:៥០ នាទី ដោយគ្រោះថ្នាក់ចរាចរណ៍។

    ក្នុងវេលាប្រកបដោយទុក្ខសោករកទីបំផុតគ្មាននេះ ឯកឧត្តមអគ្គលេខាធិការ បានពាំនាំនូវការចូលរួមរំលែកទុក្ខ និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះក្រុមគ្រួសារសព ដែលត្រូវជាភរិយា និងជាម្តាយ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក យឿង យ៉ា ដែលត្រូវជាស្វាមី និងកុមារា យិន ធនិន ដែលត្រូវជាកូនប្រុស ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ព្រមទាំងជាទីស្រឡាញ់ស្មើនឹងជីវិតម្តាយ។ សូមដូងវិញ្ញាណក្ខន្ធលោក យឿង យ៉ា និងកុមារា យិន ធនិន បានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។

    សពលោក យឿង យ៉ា និងកុមារា យិន ធនិន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ នៅភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម