នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍រំឮកដល់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាថា យើងមានថ្ងៃនេះក៏ដោយសារប្រទេសយើងមានសន្តិភាព ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូប អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺជឿជាក់លើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តចបវរធិបតីនាយករដ្ឋមន្ត្រី ស្ថិតក្រោមម្លប់សន្តិភាព។
នាឱកាសនោះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់លោកគ្រូ អ្នកគ្រូសរុបចំនន២២នាក់ ដោយលោកគ្រូ អ្នកគ្រូចំនួន១១នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម១០ម៉ឺនរៀល និងគ្រូបណ្តែតចំនួន១១នាក់ទៀត ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនរៀល សរុបទាំងអស់ចំនួន ២.៧៥០.០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាមុីន
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន