នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រ ដែលកំពុងសាងសង់គ្រឹះផ្លូវ ដេីម្បីចាក់ក្រាលកៅស៊ូ DBST ចំនួនពីរស្រទាប់ ស្ថិតនៅក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា