ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ១៥០ ភូមិ៩ និងផ្លូវលេខ១៥៦ ភូមិ១០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមជាមួយក្រុមប្រឹក្សាសង្កាត់ដោយប្រើថវិកាគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ សរុបមានប្រវែង៤៩៦ម៉ែត្រ បានរួច១០០ភាគរយហើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា