khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកគិរីវង់ ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវសោមនស្សរីករាយក្រៃលែង ដោយបានសហការជាមួយសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាជនជាតិបារាំង-កម្ពុជា មកពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ នាពេលនេះ ក្នុងគោលបំណងសំខាន់ គឺការពិគ្រោះជំងឺ និងពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ និងដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់យើង មានសុខភាពល្អគ្រប់ៗគ្នា។
    តាងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកគិរីវង់ និងសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មវិធីរបស់យើងនៅថ្ងៃនេះប្រព្រឹត្តទៅដោយរលូនតាមកម្មវិធីគ្រោងទុក។

    បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ ស្ថិតនៅវត្តគិរីចុងកោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងមេភូមិនៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ឃុំ ដែលបាននិងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម