khmer eng
  • ឯកឧត្តម ឈួន ឆាម ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យវឌ្ឍនភាព នៃការថែទាំ និងប្រើប្រាស់ស្រះទឹក២កន្លែង នៅស្រុកគិរីវង់ និងស្រុកព្រៃកប្បាស ខេត្តតាកែវ
     
    ចែករំលែក ៖

    ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥(ខេត្តតាកែវ កំពត និងខេត្តកែប) អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការថែទាំនិងប្រើប្រាស់ស្រះទឹកវត្តទេព្យប្រណម្យ ស្ថិតនៅក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ និងស្រះទឹកភូមិថ្នល់បត់ ស្ថិតនៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ  នារសៀលថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

    សូមជម្រាបផងដែរថា៖ ស្រះទឹកវត្តទេពប្រណម្យមានទំហំបណ្តោយ៤៨ម៉ែត្រ ទទឹង៣៨ម៉ែត្រ និងជម្រៅ៥.៥ម៉ែត្រ  និងស្រះទឹកភូមិថ្នល់បត់មានទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣២ម៉ែត្រ និងជម្រៅ៤.៧ម៉ែត្រ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ