ឯកឧត្តម ម៉ាន់ ឈឿន អញ្ជេីញចូលរួមចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជំងឺ ខ្វះខាតជីវភាព នៅក្នុងសង្កាត់ទាំង១០នៃខណ្ឌទួលគោក
ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរួមសហការជាមួយសាខាកាកបាតក្រហម សមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ស.ស.យ.ក. និងសាខា អ.ម.ត. ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជំងឺ ខ្វះខាតជីវភាព នៅក្នុងសង្កាត់ទាំង១០នៃខណ្ឌទួលគោកសរុបចំនួន៥៣គ្រួសារ។
យេីងបានរួមគ្នាជួយឧបត្ថម្ភ៖
- អង្ករ ចំនួន១០០០គីឡូក្រាម
- កន្សែងពោះគោ ចំនួន៥០កន្សែង
- ថវិកា ចំនួន២.១៥០.០០០រៀល
យើងខ្ញុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបួងសួង តេជបារមី នៃធម៌ខន្តីអត់ធ្មត់ និងធម៌រួមសាមគ្គីឯកភាពជាតិ មេត្តាប្រទានពរជ័យឲ្យព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានសុខសន្តិភាពមានជ័យជំនះថ្មីៗបន្ថែមទៀតលើសត្រូវឈ្លានពាន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា