khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅដោយមិនយកកម្រៃជូនប្រជាពលជនភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) របស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃជូនប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅខេត្តបន្ទាយមានជ័យ។

    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹក និងតែងតែគិតគួរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

    ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជនភៀសសឹកបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអរគុណដល់ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកចិត្តទុកដាក់ពិនិត្យសុខភាពជូនបង ប្អូនប្រជាពលរដ្ឋ និងអំពាវនាវឱ្យប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព មេត្តាអត់ធ្មត់ និងស្ដាប់នូវការណែនាំរបស់អាជ្ញាធរ និងជឿជាក់ទៅលើការដឹកនាំប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃ ប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ ដែលនឹងវិលត្រឡប់ទៅរកសភាពដើមវិញ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងចិត្តមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលដល់រាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង ក្នុងការការពារបូរណភាពដែនដី និងជាតិមាតុភូមិនៃយើង។

    សូមជម្រាបថា ការពិនិត្យព្យាបាលជំងឺនេះ ប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម