នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋចំនួន២នាក់ ដែលមានទីតាំងផ្សេងគ្នា គឺនៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងនៅក្នុងភូមិព្រៃថ្នង ឃុំព្រែថ្នងស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម តាមបណ្តាភូមិក្នុងខេត្តគ្រូបង្រៀនខ្មែរអ៉ិស្លាម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥