khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជួបសំណេះសំណាល និងលើកទឹកចិត្តគ្រូ និងសិស្ស សាលាបឋមសិក្សាកោះដាច់
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាកោះដាច់ ដោយបាននាំយកទឹកដោះគោ និងសម្ភារៈសិក្សាមួយចំនួន ដែលបានពីការរួមចំណែកឧបត្ថម្ភរបស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាកោះដាច់ផងដែរ។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរ ដែលសាលាមានបរិស្ថានស្អាត និងបានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ដែលដើរតួនាទីសំខាន់ក្នុងការកសាងធនធានមនុស្ស ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស ពិសេស គណិតវិទ្យា ភាសាខ្មែរ និងភាសាអង់គ្លេស។ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកទស្សនៈផ្ទាល់ខ្លួនថា «សុខភាពត្រូវការអាហារូបត្ថម្ភ អប់រំត្រូវការអង់គ្លេស» ។
    មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកអំពីការរៀបចំបុណ្យផ្កា ដែលមានការចូលរួមពីព្រឹទ្ធសភា អាជ្ញាធរដែនដី វត្ត សាលា និងមាតាបិតាសិស្ស ដើម្បីប្រមូលថវិកាជួសជុលអគារមួយខ្នង និងរៀបចំឱ្យមានទូរទស្សន៍ភ្ជាប់ជាមួយ Youtube ដែលអាចឱ្យសិស្សរៀនភាសាអង់គ្លេស អនាម័យ វិទ្យាសាស្ត្រ។ល។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត