khmer eng
  • ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំតំបែរ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា​ និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍បូលីសក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីការអភិវឌ្ឍ​ ព្រមទាំងតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។

    ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក …​។

    បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ និងការងារអភិវឌ្ឍឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរ​ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងការអភិវឌ្ឍមូលដ្ឋានឃុំ។​ ក្នុងនោះ ឯឧត្ដមក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

    ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថមដល់អ្នកចូលរួមទាំងអស់​ ដោយក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១​ និងសារុង១ផងដែរ៕

    សម្រួល​ខ្លឹមសារ​៖​ នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    A ​Memorable Encounter: Reflections on President Xi Jinping’s State Visit to Cambodia
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី ឧបត្ថម្ភទឹកបរិសុទ្ធជូនដល់អង្គភាពទីបញ្ជាការស្រាលជំនាញការពារគីមីសាស្ត្រទិសព្រះវិហារ
    thumbnail
     
    សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពីជោគជ័យនៃការវះកាត់របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភា ជួបប្រជុំពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា