khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធាន ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅសាលាស្រុកស្វាយទាប នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុបចំនួន៥៦នាក់។
    ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណង ជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ព្រមទាំងស្តាប់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្ដេជ្ញាចិត្ត ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ…។
    ឯកឧត្តមបានជម្រាបជូនអង្គពិធីថាសន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់! ក្នុងរយៈពេលជាង២៧ឆ្នាំចុងក្រោយ បន្ទាប់ពីបានសម្រេច និងរក្សាបានរឹងមាំនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ផលលាភសន្តិភាព បាននិងកំពុងបានផ្តល់ឧត្តមប្រយោជន៍សម្រាប់វឌ្ឍនភាពផ្នែកសេដ្ឋកិច្ច និងសង្គម ដែលប្រទេសកម្ពុជាយើងសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យ, ទាំងវិស័យនយោបាយ, សន្តិសុខ, សណ្ដាប់ធ្នាប់សង្គម, និងទាំងខាងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)