khmer eng
  • ឯកឧត្តម ឈួន ឆាម៖ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ចលនាប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧
     
    ចែករំលែក ៖

    ឯកឧត្តម ឈួន ឆាម ប្រធានស្ដីទីក្រុម បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ចលនាឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រមទាំងពិនិត្យមើលឈ្មោះបោះឆ្នោត និងការត្រៀមឯកសារបម្រើការបោះឆ្នោត សម្រាប់ត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ ខាងមុខនេះ។
    ឯកឧត្តមប្រធានស្តីទីក្រុម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានអ្នកចូលរួមសរុបចំនួន៨២នាក់ នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកបូរីជលសារ ខេត្តតាកែវ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៃស្រុកបូរីជលសារ និងបានជម្រាបជូនអង្គពិធីអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាក់ចេញនូវការងារអាទិភាពចម្បងចំនួនពីរ គឺការលើកកម្ពស់ការទូតសភា និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន បន្ថែមពីលើមុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា។ ឯកឧត្តម បានបន្តប្រសាសន៍ជម្រាបជូនពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយទទួលបានសមិទ្ធផលសំខាន់ៗដូចជា បានរៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តតាកែវ បានចំនួន៧លើក និងខេត្តកំពតចំនួន៥លើក នៅខេត្តកែបចំនួន២លើក ដោយមានអ្នកចូលរួមសរុបចំនួន១,៣៧៩នាក់ ព្រមទាំងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាជនជាតិបារាំង ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ ចំនួន៣លើក នៅខេត្តតាកែវ និងខេត្តកំពត ដោយពិនិត្យនិងផ្តល់ថ្នាំជូនដល់ប្រជាពលរដ្ឋបានចំនួន៨៧០នាក់។ ជាពិសេសបានកសាងជីកស្តារស្រះទឹកមកដល់បច្ចុប្បន្នមាន៣៨ស្រះទឹក គិតតាំងពីឆ្នាំ២០១៦មក ហើយគិតត្រឹមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦នេះ បានបន្តជីកស្រះទឹកថ្មីបន្ថែមចំនួន៥ទៀត ដោយនៅខេត្តកែបមានចំនួន១ស្រះ និងខេត្តកំពតមានចំនួន៤ស្រះ។ ចំពោះការងារសង្គមកិច្ចវិញ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក៏ដូចជាភូមិភាគទាំង៨ និងស្ថាប័នព្រឹទ្ធសភាទាំងមូល គឺបានរួមចំណែកដ៏ធំធេងផងដែរសម្រាប់ចូលរួមឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹកទាំងកម្លាំងកាយ ទាំងថវិកា ព្រមទាំងបានចុះជួបផ្ទាល់នៅជួរមុខ និងតាមជំរុំជនភៀសសឹកនានា តាមបណ្តាលព្រំដែនកម្ពុជា-ថៃ។
    ឯកឧត្តមប្រធានស្តីទី បានបន្ថែមថា គោលបំណងនៃពិធីសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឈ្វេងយល់ការរីកចម្រើនគ្រប់វិស័យរបស់មូលដ្ឋាន និងចង់ដឹងអំពីបញ្ហាប្រឈម ដំណោះស្រាយផ្សេងៗ និងសំណូមពរ ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន ការងារលទ្ធកម្មមូលដ្ឋាន ការងារហេដ្ឋានរចនាសម្ព័ន្ធមូលដ្ឋាន ព្រមទាំងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ទៃទៀតរបស់រាជរដ្ឋាភិបាល នឹងនាំយកបញ្ហាប្រឈម សំណូមពរទាំងអស់នេះ គោរពរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជូនក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ។
    ឯកឧត្តមប្រធានស្តីទី បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកបូរីជលសារ សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចការថែរក្សាការពារសន្តិភាពក្នុងមូលដ្ឋាន បន្តបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)