នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេសសំណង់ និងកសិកម្ម ដេីម្បីពិនិត្យតាមដានផ្នែកបច្ចេកទេស និងជំរុញការងារសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលមានកម្លាំងផលិត១០០តោនក្នុងមួយថ្ងៃ។ ឯកឧត្តមបណ្ឌិតប្រធាន បានលេីកឡេីងថាបេីទោះជាតម្លៃប្រេងឥន្ធនៈកំពុងតែឡេីងថ្លៃយ៉ាងណាក៏ដោយ ក៏ត្រូវតែជំរុញឱ្យរថយន្តដឹកជញ្ជូន វត្ថុធាតុដើមមកពីតាមបណ្តាខេត្តនានាយកមកត្រៀមបម្រុងទុកឱ្យបានច្រេីន សម្រាប់បំពេញតម្រូវការខ្សែចង្វាក់ផលិតកម្មនៅពេលរោងចក្រចាប់ផ្ដេីមដំណេីរការ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា