នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាប្រធានគណៈ អធិបតីក្នុងពិធីប្រគល់សញ្ញាបត្រអនុបណ្ឌិត-បរិញ្ញាបត្រ-បរិញ្ញាបត្ររង ជូននិស្សិតជ័យលាភីចំនួន៣៥០អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានប្រាយហូបខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីគណ:គ្រប់គ្រងសាស្ត្រាចារ្យ បុគ្គលិករបស់វិទ្យាស្ថាន និងមាតាបិតាអាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា