ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ឯកឧត្តម គិន ណែត លេខាធិការក្រុម និងឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយរោគាពាធ។
ពិធីបុណ្យសពប្រារព្ធតាមប្រពៃណីសាសនា នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
ក្នុងវេលាដ៏សែនក្រៀមក្រំបំផុតនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចូលបច្ច័យបុណ្យរំលែកទុក្ខជាមួយគ្រួសារសព ចំនួន១លានរៀលផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥