khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
     
    ចែករំលែក ៖

    ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយសមាគមអតីតនិស្សិតខ្មែរមកពីជប៉ុន (JAC) នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ ហើយអ្នកការទូតបរទេសកំពុងតាមដានស្ថានការណ៍ទាំងព្រំដែន ទាំងនយោបាយក្នុងប្រទេសថៃ។

    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនជាមួយថៃ ត្រូវដោះស្រាយតាមការចរចា និងច្បាប់អន្តរជាតិ ដូច្នេះវាត្រូវការពេលវេលាច្រើន ហើយអ្វីដែលយើងត្រូវធ្វើគឺកសាងមិត្ត និងកសាងខ្លួនយើង។ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយជឿថា ថៃនឹងដកចេញពីទឹកដីកម្ពុជា ព្រោះថៃមានបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងមិនចង់មានសម្ពាធពីអន្តរជាតិទេ។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំរកការងារពិសេសនៅជប៉ុន ដែលផ្ដល់ឱកាសដល់ពលករដើម្បី «រៀន រក និងពង្រីកបទពិសោធ»។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានសរសើរដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលខិតខំលើកកម្ពស់គុណភាពផលិតផលខ្មែរ និងជំរុញវប្បធម៌ស្រាវជ្រាវតាមសាកលវិទ្យាល័យ។

    មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានជូនពរឆ្នាំថ្មី ថ្លែងអំណរគុណ និងដឹងគុណរាជរដ្ឋាភិបាលជប៉ុន ពិសេសប្រជាជនជប៉ុន ដែលបានជួយជ្រោមជ្រែងកម្ពុជាកន្លងមក និងបានកោតសរសើរដល់អតីតនិស្សិតខ្មែរមកពីជប៉ុនទាំងអស់ ដែលជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)