នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ថៃ អ៊ឹងខាហ៊ាង ម្តាយក្មេករបស់ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលបានទទួល មរណភាព កាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០០:៥៨នាទី ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខសោកដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកទុក្ខជាមួយឯកឧត្តម ប្រាក់ ដាវីដ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃបំផុត។ ឯកឧត្តមបណ្ឌិតបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ថៃ អ៊ុងខាហ៊ាង បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន