នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ និងទីតាំងសាងសង់សាលារៀនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ បន្ទាប់មក ឯកឧត្តមបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ព្រមទាំងចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ស្ថិតនៅភូមិស្ទឹងកែវ ឃុំស្ទឹងកែវ ស្រុកទឹក ឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សា ឃុំស្ទឹងកែវ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន