khmer eng
  • ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញជា អធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យ ភូមិស្នាកណ្តាល និងសមិទ្ធិផលនានា ដែលស្ថិតក្នុងភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

    ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ វណ្ណា លេខាធិការ   និងឯកឧត្តម ស្លេះ ពូនយ៉ាមីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ  សប្បុរសជន ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

    ក្នុងឱកាសនោះ ឯកឧត្តមបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ  កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រកបដោយក្តីនឹករលឹកបំផុត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនថា សាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ជាកន្លែងបណ្តុះបណ្តាលចិត្តគុណធម៌ ជាទីប្រជុំសាមគ្គីធម៌ និងជាមជ្ឈមណ្ឌលនៃសេចក្តីសុខសាន្តសម្រាប់ប្រជាពលរដ្ឋបច្ចុប្បន្ន និងអនាគត។

    ឯកឧត្តមក៏បានផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងសាលាបុណ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទ សូមជួយថែរក្សាសម្បត្តិរួមជាទីដ៏ត្រជាក់ត្រជុំរបស់ពុទ្ធបរិស័ទសម្រាប់ស្នាក់អាស្រ័យឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងបាននាំយកថវិកាចំនួន ១៤,៥០០,០០០រៀល ប្រគល់ជូនគណៈកម្មការគ្រប់គ្រងសាលាបុណ្យ និងបានចែកជូននូវក្រម៉ាចំនួន១ ក្រណាត់ស១ដុំនិង ថវិកាមួយចំនួនដល់ពុទ្ធបរិស័ទ លោកតាលោកយាយ ប្រជាពលរដ្ឋ កម្លាំងការពារដែលបានចូលរួមផងដែរ។

    សូមជម្រាបថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ រួមមានសាលាបុណ្យមួយខ្នងទំហំ៨×១៤.៥ម៉េត្រ បំពាក់ភ្លើងសូឡាចំនួន១៨អមពូល ជុសជួសផ្លូវដីក្រហមមួយខ្សែ ដែលមានទទឹង៥ម៉ែត្រ បណ្តោយ១.១៧៤ម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)
    thumbnail
     
    ឯកឧត្តម សាយ បូរិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពុទ្ធាភិសេកព្រះអង្គ នៅខេត្តត្បូងឃ្មុំ