khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ ក្រុម​ប្រឹក្សា​សង្កាត់​ភ្លើង​ឆេះ​រទេះ ដែល​ជា​សង្កាត់​ចុង​ក្រោយ ក្នុង​ចំណោម​សង្កាត់ ទាំងទី៧ ក្នុង​ខណ្ឌ​កំបូល
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ ដែលជាសង្កាត់ចុងក្រោយ ក្នុងចំណោមសង្កាត់ ទាំងទី៧ ក្នុងខណ្ឌកំបូល ដែលឯកឧត្តមបានអញ្ជើញដល់ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក ដែលបង្កដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖
    ១-បន្តអនុវត្តន៍សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តីនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម
    ២-បន្តអប់រំប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ៣-ប្រកាន់ខ្ជាប់ការរស់នៅតាមបែបគន្លងថ្មី បង្កើនស្មារតីប្រុងប្រយ័ត្ន ៤-អាជ្ញាធរត្រូវប្រមូលកម្លាំង រួបរួមគ្នាដើម្បីជួយប្រជាពលរដ្ឋដែលជួបការលំបាក និង
    ៥-ចាត់ចែងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជនឱ្យបានត្រឹមត្រូវដល់អ្នកដែលខ្វះខាតពិតប្រាកដ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ មី ១០កេស ត្រីខកំប៉ុង ១០យួរ ទឹកស៊ីអីវ ទឹកត្រី ១០យួរ ព្រមទាំងថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា