khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោរ និងសង្កាត់ឳឡោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោរ និងសង្កាត់ឳឡោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖

    ១-ត្រូវចេះប្រែក្លាយការលំបាក ឱ្យទៅជាឱកាសចុះទៅធ្វើផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមរយៈការងារសង្គមដើម្បីពង្រឹងជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

    ២-គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយអនុវត្តន៍វិធានការ ៣កុំ ៣ការពារ។

    ៣-ប្រកាន់ខ្ជាប់ការរស់នៅតាមបែបគន្លងថ្មី

    ៤-ការលំបាកកាន់តែខ្លាំង ប្រឹងប្រែងកាន់តែខ្លាំង និង

    ៥-ចាត់ចែងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជនឱ្យបានត្រឹមត្រូវដល់អ្នកដែលខ្វះខាតពិតប្រាកដ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ មី ត្រីខកំប៉ុង ទឹកស៊ីអីវ ទឹកត្រី ព្រមទាំងថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន