khmer eng
  • សាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតលើកទី១៤២ របស់សហភាពអន្តរសភា(IPU)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ ដល់ម៉ោង ១១:០០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតលើកទី១៤២ របស់សហភាពអន្តរសភា(IPU) បានរៀបចំកិច្ចប្រជុំជាមួយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ  លោក កុយ ម៉ាឡៃវិរៈ  ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១  និងកញ្ញា យ៉ិន សូនីតា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ដើម្បីត្រៀមចូលរួមប្រជុំសហភាពអន្តរសភា(IPU)លើកទី១៤២ ដែលមានបៀវារៈដូចខាងក្រោម៖

    ១-បកប្រែឃ្លីបវីដេអូចំនួន២ ដែលមានរយៈពេល២នាទី និង ១នាទី ពីភាសាអង់គ្លេស មកជាភាសាខ្មែរ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ និងសមាជិកសភា

    ២- ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ដែលឈរជាបេក្ខភាពសមាជិកគណៈកម្មាធិការសិទ្ធិមនុស្ស  សមាជិកសភា នៃសហភាពអន្តរសភា (IPU) រៀបចំបែបបទបំពេញបន្ថែមដើម្បីផ្ញើរជូន សហភាពអន្តរសភា (IPU)

    ៣-ត្រៀមរៀបចំកិច្ចប្រជុំសហភាពអន្តរសភា (IPU) លើកទី១៤២ តាមប្រព័ន្ធ  វីដេអូរ (Zoom) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅវិមានរដ្ឋចំការមនព្រឹទ្ធសភា  ដែលផ្សាយចេញពីទីក្រុងហ្សើណែវ ។

    ៤-បញ្ហាផ្សេងៗ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន