khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះទៅស្រុកកំចាយមារ និងស្រុកកញ្ជ្រៀចខេត្តព្រៃវែងធ្វើការពិនិត្យការកសាងសមិទ្ធិផល នៅតាមវត្ត
     
    ចែករំលែក ៖

    នៅថ្ងៃសុក្រ ៣កើត ខែជេដ្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះទៅស្រុកកំចាយមារ និងស្រុកកញ្ជ្រៀចខេត្តព្រៃវែងធ្វើការពិនិត្យការកសាងសមិទ្ធិផល នៅតាមវត្ត ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានឧបត្ថម្ភ និងផ្តួចផ្តើមកសាងកន្លងមក តាមការបិណ្ឌបាត្រពីព្រះសង្ឃ និងការស្នើសុំពីគណៈកម្មការអាចារ្យ និងប្រជាពលរដ្ឋចំណុះជើងវត្តរួម៖

    ១-វត្តទេពនិមិ្មត ហៅវត្តអញ្ចាញ (របង រូបសំណាក ខឿនតំកល់ព្រះរូបសម្តេចព្រះសង្ឃរាជ ជួន ណាត)

    ២-វត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ (កុដិ និងរូបសំណាកសម្តេចព្រះសង្ឃ)

    ៣-វត្តថ្មទឹកដាច់ (ទេយ្យវត្ថុ និងបច្ច័យ)

    ក្នុងឱកាសនោះដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ក៏បាននាំយកនៅទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសំភារៈប្រើប្រាស់រួមនិងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃ និងជូនដល់គណៈកម្មការវត្តសម្រាប់តំកល់ទុកបន្តការកសាងវត្ត និងប្រើប្រាស់ ពិសេសសំភារៈចាំបាច់សំខាន់ក្នុងការរក្សាការពារទប់ស្តាត់ បង្កាការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ (COVID-19) ផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន