khmer eng
  • ឯកឧត្តម អន ស៊ុំ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សាក​សួរ​សុខ​ទុក្ខ​បងប្អូន​ប្រជា​ពលរដ្ឋ​ពិការ ចាស់ជរា ​មាន​ជីវភាព​ខ្វះ​ខាត​ចំនួន​៥០គ្រួសារ មក​ពី​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណា និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា មានជីវភាពខ្វះខាតចំនួន៥០គ្រួសារ មកពីនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កោតសរសើរ និងអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការចូលរួមបង្រកា និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានទាន់ពេលវេលា មិនឱ្យឆ្លងចូលក្នុងសហគមន៍របស់ខ្លួន និងបានផ្តល់នូវអនុសាសន៍មួយចំនួន ៖
    -ត្រូវបន្តចូលអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
    -ត្រូវបន្តអនុវត្ត និងផ្សព្វផ្សាយជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។
    -ប្រកាន់ភ្ជាប់ការរស់នៅតាមបែបគន្លងថ្មី។ ជាមួយគ្នានោះបានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគ ដោយមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានអនុញ្ញាតឱ្យលោក Olivier RODIEN រួមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អមដំណើរគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ អញ្ជើញជួបសម្តេចប្រធានរដ្ឋសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៣ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា និងឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង